Saroeun Bou

ប៊ូ សារឿន

ជាមន្រ្តីព័ត៌មាន, អាស៊ី​បូព៌ានិងប៉ាស៊ីហ្វិក

លោក ប៊ូ សារឿន ជាមន្រ្តីព័ត៌មានប្រចាំការិយាល័យធនាគារពិភពលោកនៅកម្ពុជា។

លោក ប៊ូ សារឿន ជាជនជាតិខ្មែរ ចូលបំរើការងារនៅធនាគារពិភពលោកចាប់តាំងពីឆ្នាំ២០០២ ជាមន្រ្តីឯកទេសខាងព័ត៌មាន។

ការងារដែលលោកទទួលរាប់រងនាពេលបច្ចុប្បន្នគឺការអនុវត្តយុទ្ធសាស្រ្តព័ត៌មានរបស់ធនាគារពិភពលោកសម្រាប់ប្រទេស និងចូលរួមចំណែកសម្រាប់យុទ្ធសាស្រ្តតំបន់។ លោក ប៊ូ សារឿន ក៏ទទួលបន្ទុកផ្តល់បច្ចុប្បន្នភាពនយោបាយកម្ពុជា និងសេដ្ឋកិច្ចនយោបាយដល់គណៈគ្រប់គ្រងរបស់ធនាគារពិភពលោក ហើយ លោកក៏គាំទ្រផ្នែកព័ត៌មានដល់គម្រោងនានាដែលធនាគារពិភពលោកគាំទ្រ។ បន្ថែមពីលើនេះ លោក ប៊ូ សារឿន ក៏ទទួលបន្ទុកសម្រាប់ការផ្តល់ព័ត៌មាននានាទាក់ទងនឹងសកម្មភាពរបស់ធនាគារពិភពលោកនៅកម្ពុជា។

មុនមកបំរើការងារនៅធនាគារពិភពលោក លោក ប៊ូ សារឿន គឺជាអ្នកសារព័ត៌មាននៅការសែតភ្នំពេញប៉ុស្តិ។ លោក ប៊ូ សារឿន សរសេរអត្ថបទជាច្រើនទាក់ទងនឹងសន្តិសុខ ជម្លោះប្រដាប់អាវុធ សិទិ្ធមនុស្ស បរិស្ថាន កសិកម្ម នេសាទ និងព្រៃឈើ សុខភាព អប់រំ ពលកម្មកុមារ និងវប្បធម៌។

លោក ប៊ូ សារឿន កំពុងតែនឹងបញ្ចប់ការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តនយោបាយ(ការសិក្សាលើកផ្នែកអភិវឌ្ឍន៍សន្តិភាពនិងជម្លោះ)។ លោក ប៊ូ សារឿនទទួលសញ្ញាប័ត្របរិញ្ញាប័ត្រអក្សរសាស្រ្តអង់គ្លេស៕


Contact
ទូរស័ព្ទ: ០២៣ ២១៧ ៣០៤
sbou@worldbank.org


ជំនាញការ
  • ជំលោះ