Skip to Main Navigation

ម៉ារាម ស្សឺរមែន


លោកស្រី ម៉ារីយ៉ាម ស្ហឺរមែន សញ្ជាតិអង់គ្លេស បានចូលបម្រើការងារនៅ​ធនាគារពិភពលោក​នា​ឆ្នាំ​១៩៩៦ ក្នុង​តួនាទីជា​អ្នក​ផ្តល់​ប្រឹក្សាយោបល់ (កុងស៊ុលតង់) ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រ៊ិក​ខាង​ជើង។ ចាប់​តាំង​ពី​ពេលនោះ​មក​ លោកស្រី​បាន​បំពេញមុខងារ​ក្នុងតំណែង​គ្រប់គ្រងអស់ជាច្រើន ហើយថ្មីៗបំផុតនេះ លោក​ស្រី​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​តំណែងជា​ ប្រធាន​ផ្នែកយុទ្ធសាស្ត្រ និង​ប្រតិបត្តិការ របស់​ធនាគារពិភពលោក ប្រចាំតំបន់អឺរ៉ុប និង​អាស៊ីកណ្តាល។ មុននេះទៅទៀត លោកស្រី​ធ្លាប់កាន់តំណែង​ជា​នាយក​របស់​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​អាហ្វហ្កានីស្ថាន។ បទពិសោធន៍​ការងារ​ផ្សេងទៀត​របស់​លោក​ស្រី​នៅ​ក្នុង​ធនាគារពិភពលោក រួមមាន តួនាទីជាប្រធានអង្គភាព​គ្រប់គ្រងប្រចាំប្រទេសឥណ្ឌូនេស៊ី,​ប្រធានអង្គភាពគ្រប់គ្រងប្រចាំតំបន់​វ៉េស្តប៊េង និង​ហ្កាហ្សា និង ទទួល​បន្ទុក​ការ​ងារ​លើ​បញ្ហាគោលនយោបាយកណ្តាល។