Learn how the World Bank Group is helping countries with COVID-19 (coronavirus). Find Out

ហ្គេវ័ក សាកសៀន


លោក ហ្គេវ័ក សាកសៀន ជា​នាយកស្តីទីប្រចាំប្រទេស សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា និង​ឡាវ ដែល​មាន​ការិយាល័យ​នៅទីក្រុង យ៉ាំងហ្កន មីយ៉ាន់ម៉ា។

លោក សាកសៀន មានសញ្ជាតិ អារមេនី បានចូលបម្រើការងារនៅធនាគារពិភពលោក​នៅ​ឆ្នាំ​២០០០ ក្នុងមុខតំណែងជា​មន្ត្រីផ្នែកប្រតិបត្តិការ​ នៃ​នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​ថាមពល។ តាំងពីពេលនោះមក លោក​បាន​បម្រើ​ការ​ងារ​ក្នុង​មុខ​តំណែង​ផ្សេងៗទៀត រាប់​ទាំង​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​សម្រាប់​ហិរញ្ញប្បទាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​កម្មវិធីនាំមុខ​សាកល​ខាង​ថាម​ពល​ស្អាត។ ចាប់​ពីឆ្នាំ២០១៧ លោក​ សាកសៀន បាន​ក្លាយ​ជា​ប្រធាន​ការិយាល័យ​របស់​ធនាគារ​ពិភពលោក​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា ព្រម​ទាំង​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​លើ​ប្រតិបត្តិការ​គ្រប់​គ្រង​នៅ​ក្នុង​ប្រទេ​សកម្ពុជា និង​ឡាវ ផង​ដែរ។ លើសពីនេះទៀត​ លោក សាកសៀន មើលការ​ខុសត្រូវ​ពីលើគម្រោង​វិនិយោគ​ថាម​ពល​ស្អាត​ដែល​ទទួល​ហិរញ្ញ​ប្ប​ទាន​ពី​ប្រភព​មូលនិធិ​អាកាស​ធាតុ​ ផ្សេងៗ។ លោក​មាន​បទពិសោធន៍ការ​ងារ​ជាមួយ​ធនាគារពិភពលោកអស់ ២០ឆ្នាំមកហើយ ដោយ​ធ្លាប់​បាន​បំពេញមុខងារ​នៅ​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ី អាហ្វ្រ៊ិក និង​អឺរ៉ុប។

មុននឹងចូលមក​បម្រើការងារនៅធនាគារពិភពលោក លោក សាកសៀន ធ្លាប់ធ្វើការនៅតាមអង្គការ​សាធារណៈ និងឯកជនមួយចំនួន។ បន្ថែមលើនេះ លោក​បាន​និពន្ធ និង​ចូលរួមនិពន្ធ​ការ​បោះពុម្ពផ្សាយ និង​ឯកសារសិក្សា​ស្រាវជ្រាវ​ជា​ច្រើន លើ​វិស័យ​ហិរញ្ញប្បទាន​សម្រាប់​ថាមពលស្អាត និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ គាត់​មាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​វិទ្យា​សាស្ត្រ​អនុវត្ត និង​ សញ្ញាបត្រ​បណ្ឌិត (ABD) ផ្នែក​សេដ្ឋកិច្ច។