Skip to Main Navigation

ក្លែរ ហ. ហុល្លវេគ


ក្លែរ ហ. ហុល្លវេគ ជា​សេដ្ឋវិទូជាន់​ខ្ពស់​របស់​ធនាគារពិភពលោកប្រចាំនៅកម្ពុជា ទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច និង​ផ្តល់​ប្រឹក្សា​ផ្នែក​សារ​ពើពន្ធ។ លោកស្រីបាន​ចូលធ្វើ​ការ​នៅ​ធនាគារពិភពលោក​ក្នុង​ឆ្នាំ​២០១១ ជាមួយ​នឹង​ឯកទេស​ផ្នែក​ពាណិជ្ជកម្មអន្តរ​ជាតិ។ ការ​ចាប់​អារម្មណ៍​របស់​លោក​ស្រីខាង​ការ​ស្រាវជ្រាវ​រួម​មាន​ ការ​អភិវឌ្ឍ​ម៉ាក្រូសេដ្ឋកិច្ច ដោយ​ផ្តោត​ទៅលើ​មុខ​ប្រសព្វ​រវាង​ពាណិជ្ជកម្ម ទីផ្សារ​ពលកម្ម សេវាភាវូបនីយកម្ម​នៃ​ផ្នែក​ផលិតកម្ម និង​ការ​ពង្រីក​ខ្សែចង្វាក់​តម្លៃ​សាកល។ លោកស្រី​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ និង​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្ត្រាលី។ មុន​នឹង​ទៅរៀនផ្នែកសេដ្ឋកិច្ច លោកស្រីធ្លាប់ធ្វើការជា​អ្នក​សារព័ត៌មានឱ្យ​កា​សែត និង វិទ្យុ និងរៀន​ចប់​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែកសារព័ត៌មានពីសាកលវិទ្យាល័យ Colorado at Boulder។ លោកស្រីធ្លាប់បានបម្រើការងារ​ឱ្យ​រដ្ឋា​ភិបាលនៅរដ្ឋ South Australia និងនៅ​ក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​ប៉ាស៊ីហ្វ៊ិក នៅក្នុងប្រទេសសិង្ហបុរី ផង​ដែរ។