Skip to Main Navigation
Slideshow20 ធ្នូ 2017

ការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញៈ ភាពប្រឈម និងដំណើរឆ្ពោះទៅមុខ

ការពង្រីកទីក្រុងនគរូបនីយកម្ម នំាមកនូវឳកាសជាច្រើនសម្រាប់កម្ពុជា។ ដូចដែលស្តែងចេញនៅតាមបណ្តាលប្រទេសនានាទូទំាងពិភពលោក ការអភិវឌ្ឍ និងការពង្រីកទីក្រុងគឺជាកំលំាងចលករ ដែលនំាមកនូវកំណើន និងការកាត់បន្ថយភាពក្រីក្រ ។ ដោយសារតែប្រទេសកម្ពុជាទើបតែស្ថិតនៅដំណាក់កាលដំបូងនៃការអភិវឌ្ឍ និងការពង្រីកទីក្រុង ប្រទេសនេះនៅមានឳកាស សម្រាប់សម្រួចទិសដៅនៃការអភិវឌ្ឍ និងការពង្រីកទីក្រុងរបស់ខ្លួននាពេលអនាគតបន្ថែមទៀត ។