សេចក្តីប្រកាសព័ត៌មាន 20 ធ្នូ 2017

ធនាគារពិភពលោក៖ ការរៀបចំទីក្រុង អាចលើកកម្ពស់គុណភាពនៃជីវិតនិងឱកាសនៅក្នុងរាជធានីភ្នំពេញ


ភ្នំពេញ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​ ២០១៧៖ យោងតាមការសិក្សាថ្មីមួយរបស់ធនាគារពិភពលោក ស្តីពីការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញ បានឲ្យដឹងថា ការរីកលូតលាស់ដ៏ឆាប់រហ័សនៃក្រុងភ្នំពេញក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកក្នុងការបង្កើនឱកាសការងារនិងកាត់បន្ថយភាពក្រីក្រ។ ក៏ប៉ុន្តែ ការផ្តោតការយកចិត្តទុកដាក់លើការលើកម្ពស់ផែនការ ការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុង គឺត្រូវការជាចាំបាច់ដើម្បីចៀសវាងការរីករាលដាលនៃភាពគ្មានសណ្តាប់ធ្នាប់ ការស្ទះចរាចរណ៏ និងការបំពុលផ្សេងៗ។

របាយការណ៍ដែលមានចំណងជើងថា ការអភិវឌ្ឍទីក្រុង ក្នុងរាជធានីភ្នំពេញ បានលើកឡើងភាពប្រឈមជាច្រើន ក្នុងការផ្តល់ជាសេវាកម្មជាមួលដ្ឋាន ដែលរួមមាន ប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រងកាកសំណល់រឹង។ ការគ្រប់គ្រងនិងការផ្តល់ហិរញ្ញប្បទានលើការរៀបចំក្រុង ការពង្រឹងអភិបាលកិច្ច និងការផ្តល់សេវាកម្ម ក៏ជួបបញ្ហាប្រឈមដែរ។ ទោះបីជាមានដំណើរការរៀបចំក្រុងដែលមានស្រាប់ក៏ដោយ ក៏ការផ្តល់ហិរញ្ញប្បទាននិងសមត្ថភាពបច្ចេកទេស ជាញឹកញាប់ បង្កនូវឧបសគ្គជាច្រើនដល់ផែនការអភិវឌ្ឍទីក្រុង ទីតាំង និងផែនការប្រើប្រាស់ដី ជាពិសេស នៅថ្នាក់ ខណ្ឌ និង សង្កាត់។

លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចំាកម្ពុជា បានមានប្រសាសន៍ថា “រាជធានីភ្នំពេញប្រឈមនឹងឱកាសដ៏សំខាន់មួយក្នុងការកែខៃទីក្រុងជាវិជ្ជមានមួយសម្រាប់អនាគតរបស់ខ្លួន ការបង្កើតការងារឲ្យបានច្រើនថែមទៀត និងការបង្កលទ្ធភាពឲ្យមានសេវាកម្មកាន់តែប្រសើរជាងមុន។ ការអភិវឌ្ឍទីក្រុងដែលមានការគ្រប់គ្រងនិងរៀបចំផែនការបានល្អ អាចជួយធ្វើឲ្យទីក្រុងមានភាពល្បីល្បាយក្នុងការធានាឲ្យមានស្តងដាររស់នៅប្រសើរសម្រាប់អនាគតមនុស្សជំនាន់ក្រោយផងដែរ។”

របាយការណ៍នេះ បានផ្តល់នូវអនុសាសន៍ជាច្រើន ដើម្បីធ្វើឲ្យការរីកលូតលាស់នៅក្នុងទីក្រុងកាន់តែមានលក្ខណៈប្រកួតប្រជែង កាន់តែមាននិរន្តរភាព និងកាន់តែគ្របដណ្តប់ទូលំទូលាយលើវិស័យសំខាន់ៗចំនួន បួន។ ទីមួយ គឺត្រូវកែលម្អស្ថាប័ន និងអភិបាលកិច្ច ដើម្បីឲ្យទីក្រុងអាចអភិវឌ្ឍទៅបានប្រកបដោយភាពសុខដុមនិងមានប្រសិទ្ធិភាពជាងមុន។ ទីពីរ គឺត្រូវកែលម្អផែនការរៀបចំទីក្រុងនិងការអនុវត្តផែនការ តាម

រយៈការបង្កើតបទដ្ឋានគតិយុទ្ធ​​ ក្របខ័ណ្ឌច្បាប់ និងពង្រឹងផែនការរៀបចំទីក្រុងដែលមានស្រាប់។ ទីបី គឺត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅនិងភាពប្រកួតប្រជែង។ ទីបួន គឺត្រូវធានាថា ការរៀបចំទីក្រុងត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីចៀសវាងកុំឲ្យមានវិសមភាព។

លោកស្រី ជូឌី បេគ័រ ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោក ដែលជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិ

ពន្ធជាច្រើន បានមានប្រសាសន៍ថា “ទីក្រុងទាំងឡាយដែលមានផែនការល្អ ធ្វើឲ្យគេអាចគ្រប់គ្រងបានល្អនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមផ្នែកនគរូបនីយកម្ម និងអាចបង្កើតបានជាទីកន្លែងដែលមានលក្ខណៈរស់រវើក អាចរស់នៅបាន និងមានទីធ្លាប្រសើរ។ ផែនការនេះអាចធ្វើទៅបានយ៉ាងល្អសម្រាប់រាជធានីភ្នំពេញ ក៏ប៉ុន្តែ វានឹងជាដំណើរការមួយដែលមានរយៈពេលវែង ទាមទារឲ្យមានការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងវិស័យ​ឯកជន។”


ទំនាក់ទំនង

នៅភ្នំពេញ៖
លោក ប៊ូ សារឿន
(855-23) 861 315
sbou@worldbank.org
Api
Api
Welcome