ទំព័រ​នេះ​នៅ​ក្នុង:

សេចក្តីប្រកាសព័ត៌មាន

បច្ចុប្បន្នភាព៖ ធនាគារពិភពលោក—ភាពជាដៃគូជាមួយកម្ពុជា

25 វិច្ឆិកា 2013

ភ្នំពេញ ថ្ងៃទី២៥ ខែ វិច្ឆិកា​ ឆ្នាំ២០១៣—កម្ពុជានិងធនាគារពិភពលោកមានភាពជាដៃគូ
ជាមួយ គ្នាតាំងពីឆ្នាំ១៩៧០។ ធនាគារពិភពលោកបានផ្តល់ការវិភាគ មតិយោបល់ និង
ហិរញ្ញវត្ថុដល់ កម្ពុជា ទាំងរដ្ឋាភិបាល​និងវិស័យឯកជន ក្នុងវិស័យជាច្រើន ដោយរាប់ចាប់តាំងពី វិស័យអប់រំនិងសុខភាព រហូតដល់គោលនយោបាយថាមពល និងទឹកស្អាត់សំរាប់ពិសារ។ កំណត់សម្គាល់នេះ ពន្យល់អំពីការចូលរួមនាពេលបច្ចុប្បន្នរបស់ធនាគារពិភពលោកនៅកម្ពុជា នៅពេលដែលកម្ពុជា និងធនាគារពិភពលោករៀបចំយុទ្ធសាស្រ្តនិងភាពជាដៃគូរយៈពេលវែង។

ចាប់តាំងពីឆ្នាំ២០១១ ធនាគារពិភពលោកបានផ្តោតការគាំទ្ររបស់ខ្លួនដល់កម្ពុជាលើគម្រោង ដែលបានអនុម័តកម្ចីហិរញ្ញប្បទានដោយធនាគារពិភពលោកកន្លងមក ឬមូលនិធិជំនួយដែល
ធនាគារពិភពលោកជាអ្នកគ្រប់គ្រងជំនួសដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា។ មូលនិធិនេះហៅថា “មូលនិធិមរតក”។​ ការគាំទ្ររបស់ធនាគារពិភពលោកគឺ​ ការវិភាគ ការសិក្សាស្រាវជ្រាវ និងការផ្តល់សេវាប្រឹក្សាផងដែរ។​ ចាប់តាំងពីឆ្នាំ​២០១១ ធនាគារពិភពលោកមិនទាន់អនុម័ត
ហិរញ្ញវត្ថុថ្មីដែលផ្តល់ឲ្យដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាភ្នាក់ងារមួយរបស់
ធនាគារពិភពលោកផ្តល់មូលនិធិសម្រាប់ប្រទេសក្រីក្រ មកដល់ប្រទេសកម្ពុជាទេ។

សេដ្ឋកិច្ចកម្ពុជាមានភាពរឹងមុំាសម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការ​ ទស្សទាយសម្រាប់ឆ្នាំ ២០១៣ គឺប្រមាណ ៧ ភាគរយ។ ប្រទេសកម្ពុជាសម្រេចលើសគោល ដៅអភិវឌ្ឍសហសវត្សសម្រាប់ការកាត់បន្ថយភាពក្រីក្រ។ នេះមានន័យថា កម្ពុជាគឺស្ថិតក្នុង ប្រទេសមួយដែលបានអនុវត្តដ៏ប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោកនាពេល បច្ចុប្បន្ននេះ។ ជាលទ្ធផល ភាពក្រីក្របានថយចុះពី ៥៣ ភាគរយនៅឆ្នាំ ២០០៤ មកនៅត្រឹម​២០ ភាគរយនៅឆ្នាំ ២០១១។ បើទោះបីជាសេដ្ឋកិច្ចកម្ពុជាមានកំណើតល្អ ប្រជាជនកម្ពុជា ប្រមាណជា ២០ ភាគរយ ឬ​ ២​​​​​​​​​​​​​​,៨ លាននាក់នៅជាអ្នកក្រីក្រ ហើយ ៩០ភាគរយ
នៃពួកគាត់គឺរស់នៅតំបន់ជនបទ។ ជិត ៤០ ភាគរយនៃកុមារក្រោមអាយុ៥ឆ្នាំកំពុងទទួល
រងក្នុងការខ្វះអាហាររូបត្ថម្ភ និង ២៨ភាគរយនៃកុមារអាយុដូចគ្នានេះគឺមានទម្ងន់មិនគ្រប់។ ដូចនេះតម្រូវការនៃការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សគឺមានសារៈសំខាន់ណាស់សម្រាប់បង្កើតឱកាសការងារ ពិសេសការវិនិយោគលើវិស័យសុខភាព និងអប់រំ ។

បច្ចុប្បន្ន ធនាគារពិភពលោក រួចជាមួយនឹងកម្ពុជា កំពុងតែរៀបចំឯកសារយុទ្ធសាស្រ្តរយៈ
ពេលខ្លីមួយ (ISN) ក្នុងគោលបំណងផ្តល់ជំនួយគាំទ្រដល់ប្រជាជនកម្ពុជាក្នុងការដោះស្រាយ ការប្រឈមនៃការអភិវឌ្ឍនានា​និងចូមរួមកាត់បន្ថយភាពក្រីក្រ។

ក្នុងនាមជាស្ថាប័នពិភពលោកដែលមានចំណេះដឹង និងហិរញ្ញវត្ថុ ធនាគារពិភពលោក ធ្វើការ
ជាមួយអ្នកពាក់ព័ន្ធនានា មានជាអាទិ៍ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នអប់រំស្រាវជ្រាវ និង
សង្គមស៊ីវិល ក៏ដូចជាដៃគូអភិវឌ្ឍន៍របស់កម្ពុជានានា ក្នុងការជួយផ្តល់ជាដំណោះស្រាយដើម្បី
ការអភិវឌ្ឍសម្រាប់កម្ពុជា និងការសម្រេចឲ្យបាននូវគោលដៅទាំងពីរបស់ធនាគារ
ពិភពលោកគឺ ការបញ្ចប់ភាពក្រីក្រតោកយាក និងការកសាងនៃការចែករំលែកភាគផលនៃ
ភាពរីកចំរើន។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
  • នៅ​​ក្នុង ភ្នំពេញ
  • សារឿន ប៊ូ
  • ទូរស័ព្ទ: (855-23) 861 300
  • នៅ​​ក្នុង វ៉ាស៊ីនតោន
  • កាល ហានលន់
  • ទូរស័ព្ទ: (202) 473-8087