សេចក្តីប្រកាសព័ត៌មាន

លោក អាកសែល វ៉ាន់ ត្រុតសេនប៊ើក ត្រូវបានតែងតាំង ជាអនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក

31 មករា 2013



វ៉ាស៊ីនតោន ថ្ងៃទី ៣១ ខែ​ មករា ឆ្នាំ ២០១៣ ‑ លោក អាកសែល វ៉ាន់ ត្រុតសេនប៊ើក ត្រូវ
បាន​លោក ជីម​ យ៉ុងគីម ប្រធានក្រុមធនាគារពិភពលោក តែងតាំងជាអនុប្រធានថ្មីនៃធនាគារ
ពិភព​លោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហិ្វក កាលពីថ្ងៃទី ១ ខែកុម្ភះ កន្លងទៅ។ លោក វ៉ាន់
ត្រុត​សេនប៊ើក នឹងដឹកនាំផ្នែកសេវាកម្មផ្តល់យោបល់និងផ្នែក​ប្រតិបត្តិការផ្តល់កម្ចី នៅក្នុងតំបន់
​មួយដែលមានភាពរស់រវើក ដែលបច្ចុប្បន្ននេះមានការរីកលូតលាស់ស្មើនឹង ៤០ភាគរយនៃ
​កំណើនសេដ្ឋកិច្ចពិភពលោក។

លោក អាកសែល វ៉ាន់ ត្រុតសេនប៊ើក អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ី
បូព៌ានិង​ប៉ាស៊ីហិ្វក
បានមានប្រសាសន៍ថា «ខ្ញុំមានក្តីរំភើបដោយបានចូលរួមជាមួយក្រុមការងារ​
បម្រើ​ដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលជាតំបន់មួយឈានមុខគេក្នុង
ការ​ធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកមានការរីកលូតលាស់ និងកាត់បន្ថយបាននូវភាពក្រីក្រ
និង​ត្រូវការជាបន្តបន្ទាប់នូវគំនិតថ្មីនិងចំណេះដឹង។
យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ​
បណ្តា​ប្រទេសទាំងអស់នៅក្នុងតំបន់នេះ​ ដើម្បីជួយផ្តល់នូវដំណោះស្រាយនានាពាក់ព័ន្ធទៅនឹង​
ការ​អភិវឌ្ឍជាក់ស្តែង និងបង្កើតនូវឱកាសថ្មីៗសម្រាប់ប្រទេសទាំងអស់នេះ។»

លោក វ៉ាន់ ត្រុតសេនប៊ើក បាននាំមកជាមួយនូវបទពិសោធន៍ដ៏ច្រើន​ទាក់ទងនឹងការងារ​
អភិវឌ្ឍន៍នៅលើពិភពលោក សម្រាប់មុខតំណែងរបស់លោក ដោយលោកបានបំពេញការងារ
​ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងបណ្តាប្រទេសជាច្រើន នៅ​
គ្រប់ដំណាក់កាលទាំងអស់នៃការងារអភិវឌ្ឍ គឺចាប់តាំងពីប្រទេសដែលក្រីក្របំផុតរហូត​ដល់​
ប្រទេសដែលមានប្រាក់ចំណូលមធ្យមក៏ដូចជានៅក្នុងបណ្តាប្រទេសដែលប៉ះពាល់ដោយភាព
ប្រេះស្រាំនិងមានជម្លោះផងដែរ។

នាពេលថ្មីៗនេះ ក្នុងឋានៈជាអនុប្រធានផ្នែកសម្បទានហរិញ្ញវត្ថុនិងភាពជាដៃគូសាកល លោក
វ៉ាន់ បានដឹកនាំការចរចារជាច្រើនដើម្បីដាក់បំពេញឡើងវិញនូវធនធានហិរញ្ញវត្ថុ​សម្រាប់
សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ប្រជា​ពលរដ្ឋក្រីក្រ
បំផុតដែលមានចំនួន ៤៩,៣ពាន់លានដុល្លារ សម្រាប់ប្រទេសក្រីក្រនៅលើពិភព​លោក ក្នុង
រយៈពេលបីឆ្នាំ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៤។

នាពេលកន្លងទៅ នៅក្នុងប្រទេសអាមេរិកឡាទីននិងការីបង់ លោក វ៉ាន់ត្រុតសេនប៊ើក មាន
​មុខ​តំណែងជានាយក​ប្រចាំប្រទេសមិចស៊ីកូនិងកូឡុំប៊ី ព្រមទាំងប្រទេសអាហ្សង់ទីន​ ឈីលី
ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយ  ហើយ​លោកបានជួយធ្វើឲ្យប្រទេសដែលមានប្រាក់ចំណូល
មធ្យមមានលទ្ធភាពអាចទទួលបាននូវជោគជ័យរួម ។ ក្នុងឋានៈជាប្រធានគ្រប់គ្រងជាន់ខ្ពស់​
នៃ​គំនិតផ្តួចផ្តើមស្តីអំពីប្រទេសក្រីក្រដែលជំពាក់បំណុលច្រើន លោកក៏បានត្រួតពិនិត្យមើល
ការ​រៀបចំកញ្ចប់រំលួសបំណុល ដែលមានចំនួន ៣៧ពាន់លានដុល្លារ សម្រាប់ប្រទេសចំនួន
២៤​ ក្នុងចំណោមប្រទេសទីទ័លក្រទាំងអស់នៅលើពិភពលោក។

លោក វ៉ាន់ ត្រុតសេនប៊ើក ទទួលយកតួនាទីរបស់គាត់ក្នុងកាលៈទេសៈមួយដែលតំបន់អាស៊ី
​បូព៌ានិងប៉ាស៊ីហ្វិកនៅបន្តរឹងមាំ ក៏ប៉ុន្តែមានបញ្ហាប្រឈមច្រើននៅក្នុងស្ថានភាពមួយដែល​
សេដ្ឋកិច្ចសកលលោកចុះទន់ខ្សោយ។ តំបន់នេះក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ​
ដោយសារគ្រោះមហន្តរាយធម្មជាតិនិងការប្រែប្រួលអាកាសធាតុ។ នៅក្នុងតួនាទីថ្មីនេះ លោក
​វ៉ាន់ នឹងបន្តធ្វើការជាមួយបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម ដើម្បីជួយប្រទេស​ទាំង
​នេះទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ឡើងថែមទៀត និងបង្កើនការគាំទ្រដល់បណ្តាប្រទេស​
នៅលើកោះប៉ាស៊ីហ្វិក។

ក្នុងតួនាទីជាអនុប្រធានធនាគារប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក វ៉ាន់ ត្រុតសេនប៊ើក
នឹងគ្រប់គ្រងផលប័ត្រដែលមានទឹកប្រាក់ចំនួន ៣១,៨ពាន់លានដុល្លារអាមេរិកនៅក្នុងធនាគារ
​អន្តរជាតិសម្រាប់ការស្តារឡើងវិញនិងអភិវឌ្ឍន៍ និងក្នុងសមាគមអភិវឌ្ឍន៍អន្តរជាតិ។ ការផ្តល់
​ប្រាក់​កម្ចីដែល​បានប៉ាន់ស្មានសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០១៣ មានចំនួន ៥,៨ពាន់លានដុល្លា
រ​អាមេរិក។

លោក វ៉ាន់ ត្រុតសេនប៊ើក មានសញ្ជាតិហូឡង់និងអូទ្រីស ហើយលោកមានកម្រិតវប្បធម៌ថ្នាក់​
អនុបណ្ឌិតនិងបណ្ឌិតផ្នែកសេដ្ឋកិច្ច និងអនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិ។ លោក មកជំនួស
​តំណែងរបស់លោកស្រី ប៉ាមេឡា ខក់ស៍ អតីតអនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ី
​បូព៌ានិងប៉ាស៊ីហ្វិក ដែលត្រូវបានតែងតាំងជាអនុប្រធានជាន់ខ្ពស់របស់ធនាគារពិភពលោក​ទទួល​
បន្ទុកផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ធនាគារពិភពលោក
តាមអាសយដ្ឋាន៖ www.worldbank.org/eap

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន
នៅ​​ក្នុង វ៉ាស៊ីនតោន
Carl Hanlon
ទូរស័ព្ទ: (202) 473-8087
chanlon@worldbank.org


សេចក្តីប្រកាសព័ត៌មាន​លេខ
2013/239/EAP

Api
Api

Welcome