មន្ត្រី-បុគ្គលិក

ទំព័រ​នេះ​នៅ​ក្នុង:

អូលរិក ហ្សាចៅ

នាយកប្រចាំប្រទេសកម្ពុជា, អាស៊ី​បូព៌ានិងប៉ាស៊ីហ្វិក

លោក អូលរិក ហ្សាចៅ ជានាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកសម្រាប់តំបន់
អាស៊ីអាគ្នេយ៍ មានការិយាល័យនៅទីក្រុងបាងកក ដែលគ្របដណ្តប់ប្រទេសកម្ពុជា ឡាវ
ម៉ាឡេស៊ី មីយ៉ានម៉ា និងថៃ។ លោក ហ្សាចៅ ​ជនជាតិអាលឺម៉ង់បានចូលបម្រើការងារនៅ
ធនាគារពិភពលោកចាប់តាំងពីឆ្នាំ១៩៨៨។​​តួនាទីមុនរបស់លោកគឺជាប្រធាន​ផ្នែកយុទ្ធសាស្ត្រ
និងប្រតិបត្តិការ​សម្រាប់តំបន់អាមេរិកឡាទីន និងការីបង់ (ឆ្នាំ២០០៣-​២០០៧) និងជា
នាយកប្រចាំប្រទេសទួរគី (ឆ្នាំ២០០៧-២០១១)។ មុនពេលបំពេញការងារនៅតំបន់អាស៊ីបូព៌ា
និងប៉ាស៊ីហ្វិក
ក្នុងខែមករា​ ឆ្នំា២០១២ លោកហ្សាចៅ មានតួនាទីជាប្រធានប្រចំាតំបន់ផ្នែក
យុទ្ធសាស្ត្រ និងប្រតិបត្តិការ (ឆ្នាំ២០១២-២០១៣) និងជានាយកស្តីទីប្រចាំប្រទេសក្នុងតំបន់
ប៉ាស៊ីហ្វិក (ខែកញ្ញា​​-ធ្នូ២០១២)។



លោក ហ្សាចៅ ទទួលបានទទួលបានសញ្ញាប័ត្រផ្នែកគណិតវិទ្យានិងសេដ្ឋកិច្ចនៅ
សាកលវិទ្យាល័យម៉ូនិក (Munich University) និងទទួលបានបរិញ្ញាបត្របណ្ឌិតផ្នែក
សេដ្ឋកិច្ចពីសាកលវិទ្យាល័យអុកហ្វត  (Oxford University) ដែល​គាត់ទទួលបាន
អាហារូបករណ៍ពីRhode។ ​មុនចូលបម្រើការងារនៅធនាគារពិភពលោកគាត់បានបម្រើការ
នៅក្រុមហ៊ុន McKinsey & Co នឹងជាសាស្រ្តាចារ្យផ្នែក​សេដ្ឋកិច្ចនៅសាកលវិទ្យាល័យ​
បោន Bonn។
ជំនាញការ
  • ប្រសិទ្ធភាពជំនួយ
  • សេដ្ឋកិច្ចសកល