សូដេត លី


លោក សូដេត លី ជាសេដ្ឋកិច្ចវិទូជាន់ខ្ពស់ ទទួលបន្ទុករៀបចំធ្វើការវិភាគអំពីម៉ាក្រូសេដ្ឋកិច្ច និងផ្នែកកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅក្នុងប្រទេសកម្ពុជាផងដែរ។ មុនមកបម្រើការនៅធនាគារពិភពលោកក្នុងឆ្នាំ២០០៩ លោក សូដេត បានបម្រើការនៅការិយាល័យតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា ដែលមានតួនាទីជា សេដ្ឋកិច្ចវិទូប្រចាំនៅមូលនិធិរូបិយវត្ថុអន្តរជាតិរយៈពេល ៥ឆ្នាំ។ ក្រោយមក គាត់បានបម្រើការនៅធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានតួនាទីជាមន្ត្រីហិរញ្ញវត្ថុនិងរដ្ឋបាល រយៈពេល ៤ឆ្នាំ។

ចាប់តាំងពីឆ្នាំ២០១៣ មក លោក សូដេត បានក្លាយជាអ្នកនិពន្ធឈានមុខទទួលបន្ទុកក្នុងការរៀបចំរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលជារបាយការណ៍សេដ្ឋកិច្ចប្រចាំឆមាស ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ រួមចំណែកដល់ការធ្វើវិភាគគោលនយោបាយតាមទិន្នន័យជាក់ស្តែង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗដែលកម្ពុជាជួបប្រទះក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់។ គាត់ក៏បានសរសេរឯកសារវិភាគមួយចំនួនផងដែរទាក់ទងនឹងបញ្ហាដុល្លារភាវូបនីយកម្ម វិស័យកាត់ដេរ ការគ្រប់គ្រងចំណាយសាធារណៈ ប្រាក់បៀវត្សរ៍ក្នុងវិស័យសាធារណៈ និងការលើកទឹកចិត្តដល់ការវិនិយោគ។ លោក សូដេត ទទួលបានបរិញ្ញាប័ត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា នៅទីក្រុង ឡូស អែនជែលឹស និងបរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច នៅវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា។

  • Api
  • Api
  • Api
  • Api